ពីសង្សារ អាចក្លាយជាមិត្តល្អនឹងគ្នាបាន ក៏ព្រោះតែហេតុផលទាំងនេះ

ធម្មតា គ្រប់គ្នាតែងតែនិយាយថា ពីមិត្តអាចក្លាយជាស្នេហា តែពីស្នេហា​មិនអាចក្លាយជាមិត្តបានឡើយ ដូច្នេះហើយ ទើបចុងក្រោយនៃជីវិតស្នេហា គឺមានតែជាសត្រូវនឹងគ្នាតែប៉ុណ្ណោះ។ តែជឿទេថា មានអ្នកខ្លះ គាត់ធ្លាប់ជាសង្សារនឹងគ្នា តែពេលបែកគ្នាក៏ដោយ ក៏គាត់នៅតែជាមិត្តល្អនឹងគ្នា ចេះមើលថែ ការពារ បារម្ភពីគ្នាជាងសង្សារទៅទៀត គ្រប់យ៉ាង វាកើតពីហេតុផលដូចខាងក្រោម ៖ ១. ពីដំបូងអ្នកទាំងពីរមិនបានដាក់ចិត្តស្រឡាញ់គ្នាពិតប្រាកដ អាចនិយាយបានថា ជាអារម្មណ៍មិនច្បាស់ថាស្រឡាញ់គ្នាឡើយ គឺនៅស្ទាក់ស្ទើរ ស្នេហាមិនចំស្នេហា មិត្តភក្តិក៏មិនចំមិត្តភក្តិ បែបនេះហើយ ទើបអាចឱ្យគេមិនពិបាកនឹងធ្វើជាមិត្តល្អនឹងគ្នា។ ២. ដល់ចំណុចមួយដែលមានអារម្មណ៍ថា​អស់ចិត្តរៀងៗខ្លួន គ្រប់មនុស្សដែលស្រឡាញ់គ្នា ទោះស្រឡាញ់ខ្លាំងកម្រិតណា ក៏មានពេលខ្លះ មានអារម្មណ៍ថា ធុញទ្រាន់ និងអស់ចិត្តនឹងស្រឡាញ់គ្នាដែរ។ មនុស្សយើងតែងមានពេលមួយគឺ ពេលដែលហត់នឿយចិត្តជាមួយគ្នា ក៏ព្រោះតែអាចមកពីទង្វើ កាយវិការព្រងើយកន្តើយ ឬមកពីអ្នកទាំងពីរនាក់ សម្លឹងឃើញអ្នកថ្មី ឬស្រឡាញ់អ្នកផ្សេងរៀងៗខ្លួន ទើបធ្វើឱ្យគេទាំងពីរ គ្មានមន្ទិល ក្នុងការធ្វើជាមិត្តល្អនឹងគ្នា បន្ទាប់ពីបែកចែកផ្លូវគ្នា។ ៣. ព្រមទទួលយកការពិត ឬត្រៀមចិត្តបែកគ្នាទុកជាមុន គូស្នេហ៍ខ្លះ ស្រឡាញ់គ្នាពិតៗ ទើបគេបើកចិត្ត ផ្ដល់សិទ្ធសេរីភាពឱ្យគ្នាទៅវិញទៅមក មានហេតុផលក្នុងការទទួលស្គាល់ការពិតនៃពាក្យថា ” … Continue reading ពីសង្សារ អាចក្លាយជាមិត្តល្អនឹងគ្នាបាន ក៏ព្រោះតែហេតុផលទាំងនេះ